Covid-19

រដ្ឋាភិបាលជប៉ុន​ កំពុងពិចារណាដកភាពអាសន្ន នៃជំងឺកូវីដ-១៩​ នៅក្នុងអាណាខេត្តភាគច្រើន

តូក្យូ៖​ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន​ កំពុងរៀបចំដើម្បីដកចេញនូវស្ថានភាពអាសន្នក្នុងប្រទេស ក្នុងពេលដំណាលគ្នា ដែលបានប្រកាសសម្រាប់ខេត្តចំនួន ៣៤ ក្នុងចំណោម ៤៧ នៃប្រទេសជប៉ុន ជុំវិញជំងឺកូវីដ-១៩នេះ។ 

 នាយករដ្ឋមន្រ្តីលោក​ ស៊ីនហ្សូ​ អាបេ​ បានចង្អុលបង្ហាញថា​ អាណាខេត្តមួយចំនួនអាចត្រូវបានដកចេញពីបញ្ជីអ្នក ដែលស្ថិតនៅក្រោមស្ថានភាព អាសន្នមុនពេលផុតកំណត់ថ្ងៃទី៣១ ខែឧសភា។  ថ្លែងនៅក្នុងសភាលោកបានលេីកឡេីងថា ប្រទេសជប៉ុន​ កំពុងស្ថិតនៅលើផ្លូវ“ ស្ថិរភាព” ឆ្ពោះទៅរកការបញ្ចប់ការ រីករាលដាលនៃវីរុសនេះ។

 ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមខេត្តចំនួន ១៣ ដែលនៅសេសសល់ដែលត្រូវបានកំណត់ដោយរដ្ឋាភិបាល​ ដែលតម្រូវឱ្យមានការ ប្រុងប្រយ័ត្នពិសេស​ ដោយសារតែចំនួនដ៏ច្រើននៃ ការឆ្លងនោះតំបន់ Ibaraki និង Gifu ក៏កំពុងត្រូវបានពិចារណាផងដែរ៕

ដោយ​ ឈូក​ បូរ៉ា

To Top