ព័ត៌មានអន្តរជាតិ

នីហ្សេរីយ៉ា វាយកម្ទេចសណ្ឋាគារ ចំនួន២ ដោយសាររំលោភច្បាប់ បិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ១៩

បរទេស៖ អាជ្ញាធរនៅក្នុងរដ្ឋ Rivers ភាគខាងត្បូងដែល សំបូរប្រេងរបស់ប្រទេសនីហ្សេរីយ៉ា បានវាយកម្ទេចសណ្ឋាគារចំនួន ២ ដោយសារការរំលោភ លើច្បាប់ បិទប្រទេស ដែលមានគោលបំណង ទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ១៩។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អភិបាលរដ្ឋ នៅប្រទេស នីហ្សេរីយ៉ា លោក Nyesom Wike ដែលបានដឹកនាំការកម្ទេចសណ្ឋាគារ Edemete និងសណ្ឋាគារ Prodest Home កាលពីថ្ងៃអាទិត្យបាននិយាយថា ប្រតិបត្តិករបានចេញបទបញ្ជាមួយ ដែលសណ្ឋាគារគួរតែត្រូវ បានបិទ។

គាត់បាននិយាយថា អ្នកដែលបានធ្វើតេស្ត៍វិជ្ជមានចំពោះ វីរុសនេះត្រូវបានគេរកឃើញនៅក្នុងសណ្ឋាគារនៅទូទាំងរដ្ឋ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើអ្នកណាខ្លះដែលមាន Covid-19 បានស្នាក់នៅសណ្ឋាគារណាមួយ ដែលត្រូវបានកម្ទេចនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top