ព័ត៌មានអន្តរជាតិ

New Zealand នៅតែបង្ហាញជំហគាំទ្រ សមាសភាគកោះតៃវ៉ាន់ នៅអង្គការសុខភាពពិភពលោក WHO

បរទេស៖ នៅថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេស New Zealand បានប្រកាសថានៅតែប្រកាន់ជំហរបស់ខ្លួន ដដែលបន្ទាប់ពីប្រទេសចិន បានព្រមានចំៗទៅលើការគាំទ្ររបស់ខ្លួនចំពោះការចូលរួម របស់កោះតៃវ៉ាន់នៅ អង្គការសុខភាពពិភពលោក WHO ថានឹងអាចធ្វើឱ្យខូចដល់ ទំនាក់ទំនងទ្វេភាគី។

កោះតៃវ៉ាន់ដោយមាន ការគាំទ្រយ៉ាងខ្លាំងពី សហរដ្ឋអាមេរិកបានបង្កើនការទាក់ទាញរបស់ខ្លួនក្រោយត្រូវបាន អនុញ្ញាតឱ្យចូលរួម ជាអ្នកសង្កេតការណ៍ នៅឯសន្និបាតសុខភាពពិភពលោក WHO ដែលប្រព្រឹត្តនៅសប្តាហ៍ក្រោយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តរបស់ អង្គការសុខភាពពិភពលោក។

គួរឲ្យដឹងដែរថា មន្ត្រីជាន់ខ្ពស់របស់ប្រទេស New Zealand កាលពីសប្តាហ៍មុនបាននិយាយថាតៃវ៉ាន់ គួរតែត្រូវបានអនុញ្ញាតឱ្យ ចូលរួមជាមួយអង្គការសុខភាព ពិភពលោកក្នុងនាមជាអ្នកសង្កេតការណ៍ ដែលនឹងអាចឲ្យកោះមួយនេះក្នុងការ កំណត់ការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩ បានប្រកបដោយប្រសិទ្ធភាព៕

ប្រែសម្រួល៖ ស៊ុន លី

To Top