ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាបក្សប្រឆាំង ច្រើននាក់លាលែង ពីតំណែងក្រោយផែនការ ផ្តួលរលំរដ្ឋាភិបាល បរាជ័យ

បរទេស ៖ នៅថ្ងៃអង្គារទី១២ខែឧសភានេះ មេដឹកនាំបក្សប្រឆាំង វេណេស៊ុយអេឡា លោក Juan Guaido បានទទួលយកការលាលែង ពីតំណែង របស់ទីប្រឹក្សាផ្ទាល់របស់ លោកគឺលោក Juan Rendon។

ការប្រកាសដែលធ្វើឡើង ដោយក្រុមអ្នកសារព័ត៌មាន របស់មេបក្សប្រឆាំងរូបនេះ ហើយបានបញ្ជាក់ទៀតថា វាបាន្វើឡើងនៅក្រោយពេល ដែលលោកRendon បានទទួលស្គាល់ថា លោកពិតជាធ្លាប់បានពិភាក្សាគ្នា ជាមួយនឹងក្រុមហ៊ុនសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក ពិតមែនពីផែនការទំលាក់ លោកប្រធានាធិបតី ស្របច្បាប់Nicolas Maduro។

ផ្ទាំងពាណិជ្ជកម្ម

លោកRendon បាននិយាយ សារភាពទៀតថា លោកបានធ្វើការចរចា ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងគ្នា មួយជាមួយនឹងក្រុមហ៊ុន Silvercorp ដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា កាលពីឆ្នាំទៅប៉ុន្តែគាត់បានផ្តាច់ទំនាក់ ទំនងជាមួយនឹងក្រុមហ៊ុននេះ ជាពិសេសប្រធាន ប្រតិបត្តិក្រុមហ៊ុន គឺលោកJordan Goudreauរួចទៅហើយកាលពីខែវិច្ឆិកា៕

ប្រែសម្រួល៖ស៊ុនលី

To Top