បរទេស ៖ សហរដ្ឋអាមេរិក បានប្រកាសឲ្យរដ្ឋាភិបាល ក្រុងតេហរ៉ង់ ដើម្បីបញ្ជូនយន្តហោះដឹកជញ្ជូនមួយគ្រឿង ដើម្បីមកយកជនជាតិអ៊ីរ៉ង់ទាំង ១១ នាក់ដែលក្រុងវ៉ាស៊ីនតោន សម្រេចនិរទេសចេញពីប្រទេស របស់ខ្លួនហើយថែមទាំង បានចោទប្រកាន់ អ៊ីរ៉ង់កន្លងមក បានព្យាយាមបង្អាក់ដំណើរការ នៃការធ្វើមាតុភូមិនិវត្តន៍នេះផងដែរ។
លោក Ken Cuccinelli ដែលជាអនុរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការងារសន្តិសុខ បានបង្ហោះសារនៅលើបណ្តាញ សង្គម Twitter របស់ខ្លួនថា ពួកយើងមានពលរដ្ឋអ៊ីរ៉ង់ ចំនួន១១នាក់ ដែលសុទ្ធ តែជាមនុស្សរស់នៅ ដោយខុសច្បាប់លើទឹកដីអាមេរិក ។ អ៊ីរ៉ង់គួរតែឆាប់បញ្ជូនយន្តហោះ ធ្វើដំណើរមួយមកទីនេះ ដើម្បីទទួលយកពួកគេទៅ ប្រទេសកំណើតវិញ។
កន្លងមកអាមេរិក បានព្យាយាមអស់ រយៈពេលជាច្រើន ខែមកហើយ ដើម្បីឲ្យពលរដ្ឋអ៊ីរ៉ង់ទាំងនោះត្រឡប់ ទៅប្រទេសកំណើតវិញ ជាក់ស្តែងដូចជាលោកសាស្ត្រាចារ្យSirous Asgari ផ្នែកវិទ្យាសាស្ត្រ ដែលកំពុង ស្ថិតនៅក្នុងការឃុំឃាំង ពីបទព្យាយាមលួច ឯកសារសំងាត់របស់អាមេរិក ដែលតែងតែត្រូវបានអ៊ីរ៉ង់បានព្យាយាមពន្យារ ពេលដំណើរការនេះរហូតមក៕
ប្រែសម្រួល៖ស៊ុនលី