ព័ត៌មានអន្តរជាតិ

រដ្ឋ Louisiana ប្រកាសបើកទ្វារវិញ នាថ្ងៃទី១៥ ខែឧសភានេះ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី១២ ខែឧសភានេះ បានឲ្យដឹងថា រដ្ឋLouisiana របស់ប្រទេសអាមេរិក បានប្រកាសថា ខ្លួននឹងបើកដំណើរការសេដ្ឋកិច្ចវិញ ហើយចាប់ពីថ្ងៃសុក្រនេះតទៅ។

ការប្រកាស ដែលត្រូវធ្វើឡើង ផ្ទាល់ដោយលោកJohn Bel Edwardអភិបាលរដ្ឋប៉ុន្តែ ក្នុងសេចក្តីថ្លែងការណ៍ លោកក៏បានបញ្ជាក់ផងដែរថា ទោះបីជាយ៉ាងណាក្តីការបើកទ្វារនេះ នឹងធ្វើឡើងជាដំណាក់ កាលដោយដំណាក់កាលដំបូងនេះ គិតចាប់ពីថ្ងៃទី១៥ ខែឧសភារហូតដល់ថ្ងៃទី២១ ខែមិថុនា ពោលគឺមានរយៈពេល២១ថ្ងៃ។

ផ្ទាំងពាណិជ្ជកម្ម

ដំណាក់ដំបូង ត្រូវធ្វើឡើង តាមផែនការទើបអាចចូល ទៅដំណាក់កាលទី២។ ដំណាក់កាលដំបូងនេះអាជីវកម្ម មិនចាំបាច់នឹងអនុញ្ញាតិ ឲ្យដំណើរការវិញ២៥ភាគរយ នៃអាជីវកម្មទាំងអស់ ខណៈដែលភោជនីយដ្ឋាន ហាងកាត់សក់កន្លែងហាត់ប្រាណ និងរោងកុនជាដើមនៅតែបន្តបិទដដែល៕

ប្រែសម្រួល៖ស៊ុនលី

To Top