ព័ត៌មានអន្តរជាតិ

មន្ត្រីនាំពាក្យ ប្រធានាធិបតី រុស្ស៊ីតេស្តឃើញ ឆ្លងមេរោគកូរ៉ូណា

បរទេស ៖ លោក Dmitry Peskov ជាមន្ត្រីនាំពាក្យ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា លោកត្រូវបានតេស្ត រកឃើញមានឆ្លងមេរោគកូរ៉ូណា និងកំពុងតែទទួលការ ព្យាបាល នៅក្នុងមន្ទីរពេទ្យ។

ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការរុស្ស៊ី Interfax បានដកស្រង់សម្តីមន្ត្រីនាំពាក្យ វិមានក្រឹមឡាំង ដែលបានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា “បាទ ខ្ញុំមានជម្ងឺ ខ្ញុំកំពុងតែទទួលការព្យាបាល”។ លោក គឺជាមន្ត្រីរដ្ឋាភិបាល ឬក៏ជាមន្ត្រីនាំពាក្យដ៏លេចធ្លោរថ្មីបំផុត ដែលបានធ្លាក់ខ្លួនឈឺ ដោយសារមេរោគថ្មី។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅចុងខែមេសាថា លោកបានតេស្តរកឃើញមានឆ្លងមេរោគកូវីដ១៩ និងផ្អាកការងារជាបណ្ដោះអាសន្ន ដើម្បីទៅព្យាបាល៕
ប្រែសម្រួល៖ប៉ាង កុង

To Top