ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ថា ប៉ូលិសប្រចាំខេត្ត ស៊ូម៉ាត្រា ខាងជើង បានកំណត់អត្តសញ្ញាណបានថា មានមនុស្សចំនួន០៧នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុ ឆេះនាវាដឹកប្រេងឈ្មោះ Jag Leela នៅកំពង់ផែ Belawan ដែលស្ថិតនៅខេត្តស៊ូម៉ាត្រា ខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃចន្ទ ។
ពួកគេបាននៅជាប់ខាងក្នុងនោះ នៅពេលដែលកំពុងធ្វើការជួសជុល ។
លោក atan Atmaja អ្នកនាំពាក្យប៉ូលិស ប្រចាំខេត្តស៊ូម៉ាត្រា ខាងជើង បាននិយាយថា “យើងនឹងបញ្ជូនសាកសពទំាងនេះ ដល់ក្រុមគ្រួសារ របស់ពួកគេនៅយប់នេះ” ។
គេបានដឹងថា យ៉ាងហោចណាស់មនុស្ស ២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់រលាកភ្លើងនៅក្នុងឧប្បត្តិហេតុ ដែលលបានកើតឡើង នៅលើនាវាដឹកប្រេងនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា