តូក្យូ៖ ក្រសួងការបរទេស បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេស Toshimitsu Motegi និងអ្នកតំណាង ពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Robert Lighthizer បានបញ្ជាក់ពីភាពចាំបាច់ សម្រាប់ការធ្វើកំណែទម្រង់ ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក តាមរយៈការអំពាវនាវ តាមទូរស័ព្ទកាលពីថ្ងៃអង្គារ។
ក្រសួងបានឲ្យដឹងថា អ្នកទាំងពីរបានឯកភាព លើភាពចាំបាច់សម្រាប់“ ការផ្លាស់ប្តូរជាអចិន្ត្រៃយ៍” ដែលត្រូវធ្វើចំពោះ ប្រព័ន្ធដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តែងតែរិះគន់អង្គការ ដែលមានមូលដ្ឋាន នៅទីក្រុងហ្សឺណែវថា គ្មានប្រសិទ្ធភាព ចំពោះការងាររបស់ខ្លួន ក្នុងការអនុវត្តច្បាប់ ស្តីពីពាណិជ្ជកម្មអន្តរជាតិ ដោយបង្ហាញ ការមិនពេញចិត្តរបស់លោក ដោយរារាំងការតែងតាំង ទៅតុលាការកំពូលរបស់ខ្លួន គឺស្ថាប័នឧទ្ធរណ៍៕ ដោយ៖ ឈូក បូរ៉ា