ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ថា លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសអំពី កញ្ចប់ថវិកាពិសេសមួយដែលមានទឹកប្រាក់២៦៧ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសអាច ប្រើប្រាស់ដោយខ្លួនឯងស្របពេលជំងឺកូវីដ១៩ឆ្លងរាលដាលទូទាំងប្រទេស ខណៈបិទប្រទេសជា បណ្តោះអាសន្ន ។
លោក Modi បានថ្លែងថា កញ្ចប់ថវិកានេះ នឹង “ស្មើប្រមាណ១០ភាគរយនៃកំណើតជីឌីភីរបស់ប្រទេស” ។
លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងថា ឥណ្ឌា នឹងឈានដល់ការបិទប្រទេស ជាលើកទី៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល ជំងឺកូវីដ១៩ដែលចូលជាធរមាន នៅថ្ងៃទី១៨ ខែឧសភា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា