ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនរថយន្ដ Hyundai និង Kia ចាប់ផ្តើមប្រតិបត្ដិការ រោងចក្រភាគច្រើននៅបរទេស ក្រោយជងឺកូវីដ-១៩ថយចុះ

សេអ៊ូល៖ ក្រុមហ៊ុន Hyundai Motor Co និងសម្ព័ន្ធក្រុមហ៊ុន Kia Motors Corp របស់ខ្លួនបានឲ្យដឹង នៅថ្ងៃអង្គារនេះថា ពួកគេបានចាប់ផ្តើមប្រតិបត្តិការឡើងវិញ នៅរោងចក្រភាគច្រើន នៅឯបរទេសរបស់ពួកគេ ចំពេលមានសញ្ញា នៃការរីករាលដាល នៃវីរុសកូវីដ-១៩ អាចឈានដល់កំរិតកំពូល។

អ្នកនាំពាក្យក្រុមហ៊ុន បានឲ្យដឹងតាមទូរស័ព្ទថា រោងចក្ររបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ នៅប្រេស៊ីល និងរោងចក្ររបស់ក្រុមហ៊ុន Kia នៅម៉ិចស៊ិកូ នៅតែត្រូវបានផ្អាក ដើម្បីគ្រប់គ្រងស្តុក ខណៈវីរុសកូវីដ-១៩ បន្តប៉ះពាល់ដល់ការលក់រថយន្ត។

លោកបានបញ្ជាក់ថា “ រោងចក្រក្រៅប្រទេស របស់ក្រុមហ៊ុនផលិតរថយន្តឥឡូវនេះ បានដំណើរការ ហើយទោះបីជាពួកគេ បានចាប់ផ្តើមផលិតកម្មឡើងវិញ នៅកម្រិតមួយទាបក៏ដោយ”៕ ដោយ៖ ឈូក បូរ៉ា

To Top