បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមកាសែតកូរ៉េខាងត្បូងមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចនឹងដាក់ពង្រាយ តេស្តមីស៊ីលផ្លោង បាញ់ចេញពីនាវាមុជទឹកថ្មី ក្នុងពេលឆាប់ៗនេះ។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងចាប់ផ្តើមធ្វើការបាញ់តេស្តសាកល្បងមីស៊ីលបាញ់ ចេញពីនាវាមុជទឹក នៅក្នុងពិធីគម្រប់ខួបនាពេល ខាងមុខនេះ គឺនៅក្នុងខែកញ្ញា ឬក៏ក្នុងខែតុលា នេះបើតាមសេចក្តីរាយការណ៍ ពីកាសែតកូរ៉េខាងត្បូង News លើកឡើងពីប្រភព ការទូតកូរ៉េខាងត្បូង។
ចំណែកទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ជាតិរបស់ទីក្រុងសេអ៊ូល បានធ្វើការបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តបានធ្វើតេស្តបាញ់ សាកល្បងក្រោមដី នូវមីស៊ីលបាញ់ចេញពីនាវាមុជទឹក នៅកន្លែងធ្វើនាវា Sinpo Shipyard កាលពីថ្ងៃពុធសប្ដាហ៍មុន៕ប្រែសម្រួល៖ប៉ាង កុង