ព័ត៌មានអន្តរជាតិ

អូទ្រីស នឹងបើកទ្វារព្រំដែន ជាមួយអាល្លឺម៉ង់វិញ នាថ្ងៃទី១៥ ខែមិថុនា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៣ ខែឧសភា បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអូទ្រីស បានឈានទៅដល់ការព្រមព្រៀងគ្នាមួយ ជាមួយនឹងរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីអាចដំណើរការព្រំដែន រវាងគ្នាឡើងវិញ បានមុនកាលកំណត់លើកមុន។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន របស់ប្រទេស លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ ខែមិថុនាខាងមុខនេះ ព្រំដែននៃប្រទេសទាំងពីរ នឹងចាប់ដំណើរការវិញ។ កិច្ចព្រមព្រៀងគ្នានេះ ត្រូវបានអនុម័ត ដោយអធិការបតីអាល្លឺម៉ង់ Angela Merkel និងអធិការបតីអូទ្រីស Sebastian Kurz ។

ដូចគ្នានេះដែរ នៅថ្ងៃពុធនេះ គណៈកម្មការអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងផ្តល់អនុសាសន៍ពីវិធីសាស្រ្ត ជាដំណាក់កាលសម្រាប់បណ្តាប្រទេសអ៊ឺរ៉ុប ដើម្បីបើកព្រំដែនឡើងវិញ រវាងតំបន់ដែលរងផលប៉ះពាល់ទាប ដើម្បីជំរុញវិស័យទេសចរណ៍ ឲ្យមានដំណើរការឡើងវិញ៕

ប្រែសម្រួលៈស៊ុនលី

To Top