ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងចាប់ផ្ដើមបញ្ជូន កងរក្សាសន្ដិសុខទៅស៊ូដង់ខាងត្បូង ក្នុងខែនេះ ក្រោយពន្យាពេលជាច្រើនខែ

សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបញ្ជូនកងរក្សាសន្តិភាពវិលទៅស៊ូដង់ខាងត្បូង ដែលចាប់ផ្តើមនៅក្នុងខែនេះ បន្ទាប់ពីមានការពន្យាពេលជាច្រើនខែដោយសារតែមេរោគកូវីដ-១៩។

កងទ័ពថ្មីសម្រាប់អង្គភាពហាន់ប៊ីត ដែលមានកម្លាំង ៣០០ នាក់ត្រូវបានគេសន្មត់ថាស្ថិតនៅក្នុងប្រទេស ដែលហែកហួរ ដោយសង្គ្រាមមួយនេះ នៅក្នុងខែមីនា ក្នុងបេសកកម្មរក្សាសន្តិភាព ប៉ុន្តែការជំនួសត្រូវបានពន្យារពេល តាមការស្នើសុំរបស់ស៊ូដង់ខាងត្បូង ដោយសារតែការរីករាលដាល នៃជំងឺរាតត្បាតសកលកូវីដ-១៩ ។

ផ្នែកខ្លះនៃសមាជិកអង្គភាពបានវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២៧ ខែមីនា តាមជើងហោះហើរជាលក្ខណៈ ដោយគ្មានការជំនួសដោយមានមនុស្សរាប់ សិបនាក់នៅទីនោះ ដើម្បីបំពេញភារកិច្ចឃ្លាំមើលជា មូលដ្ឋានរហូតដល់ភ្នាក់ងារថ្មីមកដល់៕

ដោយ ឈូក បូរ៉ា

To Top