ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិក កោតសរសើរ អ៊ីស្រាអែល ជុំវិញសហប្រតិបត្តិការ ស្តីពីមេរោគកូរ៉ូណា

បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការកោតសរសើរ ប្រទេសអ៊ីស្រាអែល សម្រាប់ការចែក រំលែកព័ត៌មាន នៅក្នុងអំឡុងកិច្ចខិតខំប្រឹងប្រែង សកលលោក ប្រយុទ្ធនឹងការរាតត្បាត នៃវីរុសកូរ៉ូណា និងបាននិយាយប៉ះពាល់ ដល់ប្រទេសចិន ជុំវិញអ្វីដែលលោកនិយាយថា ជាកង្វះខាតតម្លាភាព។

នៅពេលធ្វើដំណើរ ទៅដល់ប្រទេស អ៊ីស្រាអែល ក្នុងដំណើរទស្សនកិច្ចមានរយៈពេលមួយថ្ងៃ លោក Mike Pompeo បាននិយាយប្រាប់ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu ដូច្នេះថា “លោកជាដៃគូដ៏អស្ចារ្យមួយរូប លោកធ្វើការចែករំលែកព័ត៌មានគ្នា មិនដូចទៅនឹងប្រទេសដទៃខ្លះ ដែលព្យាយាមបន្លប់ និងលាក់បាំង នូវព័ត៌មាននោះ ហើយយើងនឹងនិយាយគ្នា អំពីប្រទេសនោះផងដែរ”។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់ របស់លោក នាពេលថ្មីៗនេះ បានចូលពាក់ព័ន្ធក្នុងសង្គ្រាមពាក្យ សម្តីមួយជាមួយប្រទេសចិន ជាទីផ្ទុះឆ្លងដំបូងនៃវីរុសកូរ៉ូណា ដោយនិយាយថា ចិនមិនបានផ្តល់ដំណឹងដល់ពិភពលោក ឲ្យលឿនល្មម ស្តីពីគ្រោះថ្នាក់ដែលវាបង្កឡើង ៕
ប្រែសម្រួល៖ប៉ាង កុង

To Top