ព័ត៌មានអន្តរជាតិ

ប៉ូឡូញ នឹងបើកឲ្យដំណើរការជាថ្មី នូវភោជនីយដ្ឋាន និងហាងកាត់សក់ នៅក្នុងខែនេះ

បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសប៉ូឡូញ នឹងបើកឲ្យដំណើរការជាថ្មី នូវភោជនីយដ្ឋាននិងហាងកាត់សក់នានា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ស្របពេលដែលប្រទេសនេះ បន្ធូរបន្ថយការរឹតបន្តឹង ពាក់ព័ន្ធមេរោគកូរ៉ូណា។

ក្រោយមួយថ្ងៃបន្ទាប់ពីប្រទេសប៉ូឡូញ បានឃើញកើនឡើងដ៏ធំបំផុត ក្នុងករណីវីរុសកូរ៉ូណា នៅក្នុងតែមួយថ្ងៃនោះ លោក Mateusz Morawiecki បានមានប្រសាសន៍ប្រាប់ សន្និសីទកាសែតដូច្នេះថា “យ៉ាងណាស់ក៏មានកម្រិតខ្លះ ដែលយើងបានទប់ស្កាត់ ការរាតត្បាតនៃជម្ងឺ ដូច្នោះហើយយើងអាចនឹងធ្វើឲ្យសេដ្ឋកិច្ច មានភាពធូរស្បើយបន្តិចម្តងៗ” ។

គួរបញ្ជាក់ថា ប្រទេសប៉ូឡូញ ដែលជាប្រទេសមានសេដ្ចកិច្ច ខ្លាំងជាងគេបំផុត នៅក្នុងចំណោមសមាជិក ភាគខាងកើតរបស់សហភាពអឺរ៉ុបនោះ បានចាប់ផ្តើមធ្វើការបន្ធូរបន្ថយ ការរឹតបន្តឹងខ្លះលើជីវិត នៅតាមទីសាធារណៈ នៅក្នុងខែមេសា ហើយនៅដើមខែឧសភានេះ បានអនុញ្ញាតឲ្យសណ្ឋាគារ មជ្ឈមណ្ឌលលក់ទំនិញ និងសាលាមត្តេយ្យបើកដំណើរការឡើងវិញ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top