ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ត្រៀមជម្លៀសប្រជាជន ៤សែននាក់ អំឡុងពេលវាយប្រហារ ដោយព្យុះ Ambo ចំពេលវិធានការ ដាក់ឱ្យនៅដោយឡែក ការពារមេរោគកូវីដ

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ព្យុះទីហ្វុង Ambo បានបោកបក់ ទៅតំបន់ភាគខាងកើត នៃកោះសាម៉ា ក្នុងក្រុង San Policarpo ដែលនាំមកនូវភ្លៀង និងខ្យល់យ៉ាងខ្លាំង ដោយមានខ្យល់កន្ត្រាក់ ដែលឡើងដល់ ៤០-៥០ ម៉ែត្រក្នុងមួយវិនាទី។ យោងតាម ABS-CBN, អាជ្ញាធរហ្វីលីពីនស្ថិតនៅក្រោមវិធាន ដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា ទាក់ទងទៅនឹងជំងឺរាតត្បាត ដែលកំពុងរាតត្បាត គឺកំពុងត្រៀម ជម្លៀសប្រជាជនប្រមាណ ៤ សែននាក់ ដោយសារព្យុះ Ambo ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមរបាយការណ៍ ក្រសួងសុខាភិបាលហ្វីលីពីន បានព្រមានដល់អាជ្ញាធរមូលដ្ឋានថា គំលាតយ៉ាងហោចណាស់មួយម៉ែត្រ គួរតែត្រូវបានរក្សា រវាងប្រជាជនដែលត្រូវបានជម្លៀស ដើម្បីចៀសវាង ការរីករាលដាលនៃមេរោគឆ្លង។

ប្រធានផ្នែកសង្គ្រោះបន្ទាន់ នៃខេត្តលោក Josh Eciano បាននិយាយថា អ្នកត្រូវជម្លៀសមួយចំនួន នឹងត្រូវបានដាក់នៅក្នុង កន្លែងដាច់ឆ្ងាយដែលពីមុន ត្រូវបានបម្រុងទុក សម្រាប់អ្នកជំងឺ ដែលមានជំងឺកូវីដ១៩ ប៉ុន្តែកន្លែងត្រៀមនោះ មិនត្រូវបានគេប្រើប្រាស់នោះទេ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top