ព័ត៌មានអន្តរជាតិ

មេដឹកនាំអាល្លឺម៉ង់អះអាងថា មានភស្តុតាងច្បាស់លាស់ ដែលរុស្ស៊ីលួចចូល គណនេយ្យអ៊ីម៉េល របស់លោកស្រី

បរទេស៖ លោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel កាលពីថ្ងៃពុធម្សិលមិញ បានគំរាមប្រទេសរុស្ស៊ីចំៗ ហើយ បានចោទប្រកាន់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់លោក Vladimir Putinថា បានលួចចូលមើលអ៊ីមែល របស់លោកស្រីថែមទៀតផង។

លោកស្រីបានថ្លែងប្រាប់ ទៅកាន់សភាជាតិ របស់ប្រទេសអាល្លឺម៉ង់ថា ពួកយើងមានសិទ្ធិ ក្នុងការត្រូតពិនិត្យនិងវាស់វែង ដើម្បីប្រឆាំងទៅនឹងប្រទេសរុស្ស៊ី ហើយអះអាងថា លោកស្រីមានភស្តុតាងច្បាស់លាស់ថា ទីភ្នាក់ងារសំងាត់របស់រុស្ស៊ី គឺជាអ្នកនៅពីក្រោយ ការលួចចូលមើលសារអេឡិចត្រូនិក របស់លោកស្រី កាលពីឆ្នាំ២០១៥។

គួរបញ្ជាក់ថា នេះគឺជាលើកទី១ហើយ ដែលលោកស្រី បានធ្វើការអះអាងបែបនេះ ដោយលោកស្រី បានបង្ហាញអារម្មណ៍ឈឺចាប់ ចំពោះទង្វើបែបនេះ ហើយបានហៅថា សកម្មភាពនេះ គឺជាអាកប្បកិរិយា ដ៏គួរឲ្យស្អប់ខ្ពើមបំផុតរបស់រុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top