ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ុក្កែត ទម្ងន់១៨តោន របស់ចិនបាញ់បង្ហោះ ជាមួយយានអវកាសពិសោធន៍ ទៅភពព្រះច័ន្ទចុះចត នៅមហាសមុទ្រ អាត្លង់ទិកហើយ

ចិន ៖ បំណែកយក្ស ដែលមានទម្ងន់ ១៨ តោននៃគ្រាប់រ៉ុក្កែត របស់ប្រទេសចិន បានធ្លាក់នៅអាត្លង់ទិច បន្ទាប់ពីបានបាញ់បង្ហោះ ជាមួយយានអវកាសគំរូមួយ ចូលទៅក្នុងតារាវិថី ដោយជោគជ័យ ក្នុងការចតមិនអាចគ្រប់គ្រង បានធំបំផុតក្នុងទសវត្សរ៍នេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ដំណាក់កាលសំខាន់នៃរ៉ុក្កែត Long March 5Bត្រូវបានបញ្ជូនទៅក្នុងលំហ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានធ្លាក់មកផែនដីនៅម៉ោង ១៦:៣៤ នៅនាយឆ្នេរអាហ្វ្រិកខាងលិច។ ក្រុមតារាវិទូបាននិយាយថា ផ្នែករ៉ុក្កែតដែលមានបណ្តោយ ៩៣ ហ្វីត និងមានទម្ងន់ ១៧,៨ តោន គឺជាវត្ថុដ៏ធំបំផុត សម្រាប់ការត្រួតពិនិត្យឡើងវិញ ក្នុងរយៈពេលជាច្រើនទសវត្ស។

តារាវិទូលោក Jonathan McDowell មកពីមជ្ឈមណ្ឌល Astrophysics មជ្ឈមណ្ឌលHarvard Smithsonian បាននិយាយថា កាលដែលយើងគ្មានការត្រួតពិនិត្យដ៏សំខាន់ចុងក្រោយ គឺSalyut-7ដែលមានទម្ងន់៣៩ តោនកាលឆ្នាំ ១៩៩១ ៕
ដោយ៖លី ភីលីព

To Top