ព័ត៌មានអន្តរជាតិ

ក្រុមគ្រូពេទ្យម៉ាឡេស៊ី បារម្ភរឿងឆ្លងមេរោគកូវីដ ក្រោយពេលរដ្ឋាភិបាល អនុញ្ញាតឱ្យ ធ្វើពិធីបុណ្យ Hari Raya Aidilfitri

PETALING JAYA ៖ ក្រុមអ្នកជំនាញ ផ្នែកវេជ្ជសាស្រ្តម៉ាឡេស៊ី បានសម្តែងការព្រួយបារម្ភ លើការសម្រេចចិត្ត របស់រដ្ឋាភិបាល ក្នុងការអនុញ្ញាត ឱ្យមានការជួបជុំតូចមួយ ក្រោមលក្ខខណ្ឌ នៃការត្រួតពិនិត្យ ចលនាសណ្តាប់ធ្នាប់ (MCO) ក្នុងកំឡុងពេល រដូវកាល Hari Raya Aidilfitri ។

យោងតាមសារព័ត៌មាន The Strait Times ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ទន្ទឹមនឹងការស្វាគមន៍ការពង្រីក MCO រហូតដល់ថ្ងៃទី ៩ ខែមិថុនា ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ Covid-19 បណ្ឌិត្យសភាវេជ្ជសាស្ត្រម៉ាឡេស៊ី (AMM) បានឱ្យដឹងថា ខ្លួនខកចិត្តយ៉ាងខ្លាំង ដែលពិធីបុណ្យ Hari Raya តូចនៅតែត្រូវបានអនុញ្ញាតឱ្យធ្វើ។ ការអនុញ្ញាតនេះ អាចធ្វើឱ្យអន្តរាយដល់ការងារល្អ ៗ ទាំងអស់ ដើម្បីកំចាត់រោគរាតត្បាត Covid-19 នៅក្នុងប្រទេសរបស់យើង។

នៅក្នុងសេចក្តីថ្លែង ការណ៍មួយបាននិយាយថា «វាត្រូវបានគេបង្ហាញថា វាត្រូវការតែមនុស្សម្នាក់ ដែលឆ្លងមេរោគ ជាពិសេសអ្នកដែល មិនលេចរោគសញ្ញា ឬពីការធ្វើតេស្ត Covid-19 ខុស ក្នុងពេលបច្ចុប្បន្ន ដើម្បីចម្លងជំងឺ” ។

មន្រ្តីជាន់ខ្ពស់ លោក Ismail Sabri Yaakob បានថ្លែងថា ក្នុងអំឡុងពេលអនុញ្ញាតឱ្យធ្វើពិធី Hari Raya ព្រមទាំងពិធី Pesta Kaamatan និង Hari Gawai គឺមិនឱ្យមានការប្រមូល ផ្តុំមនុស្សលើសពី ២០នាក់ឡើយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top