ព័ត៌មានអន្តរជាតិ

ស្ត្រីចំណាស់បំផុត របស់ពិភពលោក ជនជាតិអេស្ប៉ាញ វ័យ១១៣ឆ្នាំ បានរួចផុតសេចក្តី ស្លាប់ពីជំងឺកូវីដ១៩

ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃអង្គារថា ស្ត្រីវ័យចំណាស់ជនជាតិ អេស្ប៉ាញអាយុ១១៣ឆ្នាំ ដែលគេចាត់ទុកជាមនុស្សមាន អាយុវែងជាងគេបំផុត នៅលើពិភពលោក ត្រូវបានស្រោចស្រង់រួចពីសេចក្តីស្លាប់ដោយជំងឺកូវីដ១៩ ។

កាសែត Catalan newspaper La Vanguardia បានរាយការណ៍ថា លោកយាយ Maria Branyas បានចំណាយពេលអស់ ២០ឆ្នាំរស់នៅ Residencia Santa Maria de Tura ដែលជាអ្នកស្រុកមានអាយុវែង ជាងគេរស់នៅជិតក្រុង Girona ស្ថិតនៅភាគពាយព្យ នៃប្រទេសអេស្ប៉ាញ បានរកឃើញមាន ផលវិជ្ជមានវីរុសកូរ៉ូណា នៅក្នុងខែមេសា ។

យ៉ាងណាមិញ បន្ទាប់ពីប៉ុន្មានសប្តាហ៍ ដោយដាក់នៅក្នុងបន្ទប់របស់គាត់ ក្រោយមកធ្វើតេស្តកាលពីថ្ងៃនេះ គេបានបញ្ជាក់ថា ក្នុងខ្លួនលោកយាយវីរុសថមថយកម្លាំង បន្ទាប់ពីបានរងគ្រោះ ដោយមានរោគសញ្ញាឈឺចាប់តិចតួច ។

ការធូរស្បើយរបស់លោកយាយ មានន័យថា លោកយាយបានក្លាយជាបុគ្គល ដែលមានវ័យចំណាស់ជាងគេ នៅលើពិភពលោក ដែលនឹងជាសះស្បើយពីជំងឺកូវីដ១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top