ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានរាយការណ៍មកថា ចំនួនអ្នកស្លាប់ ដោយជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងលើសពី ៣០០.០០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ គឺមានចំនួន៣០០.០៧៤នាក់ គិតត្រឹមម៉ោង១និង៣៨នាទីល្ងាច ត្រូវនឹងម៉ោង១៧និង ៣៨នាទីម៉ោងសកល ។
សាកលវិទ្យាល័យបានបញ្ជាក់ថា ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់៤.៤០៥,៦៨៨នាក់ ។
សហរដ្ឋអាមេរិក នៅឈរលំដាប់កំពូល ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១.៤០០,៥០០នាក់ និងស្លាប់ចំនួន៨៥.០៦៦នាក់ ។បណ្តាប្រទេសផ្សេងទៀត មានអ្នកស្លាប់ជាង២០០.០០០នាក់ ក្នុងនោះរាប់ទាំង អង់គ្លេស អ៊ីតាលី អេស្ប៉ាញ និងបារំាង ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា