វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចេញសេចក្តីណែនាំ ជាសកលមួយ ដើម្បីប្រឆាំងការអនុវត្តការ ដឹកជញ្ជូន ដែលត្រូវបានប្រើ ដោយកូរ៉េខាងជើង អ៊ីរ៉ង់ និងស៊ីរី ដើម្បីគេចពីការដាក់ទណ្ឌកម្ម ។
ឯកសារចំនួន ៣៥ ទំព័រ ដែលត្រូវបានបោះពុម្ពផ្សាយរួមគ្នា ដោយក្រសួងការបរទេស ការិយាល័យគ្រប់គ្រងទ្រព្យ សម្បត្តិបរទេស របស់ក្រសួងរតនាគារ និងឆ្មាំសមុទ្រអាមេរិក – ផ្តល់ជូនបុគ្គល និងអាជីវកម្មនៅក្នុងវិស័យឧស្សាហកម្មសមុទ្រ និងថាមពល និងលោហធាតុនូវព័ត៌មានអំពីវិធី ដើម្បីប្រឆាំងនឹងការ ដឹកជញ្ជូនខុសច្បាប់ និងការគេចចេញពីទណ្ឌកម្ម។
ការផ្តល់យោបល់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការធ្វើការជាមួយវិស័យឯកជនដើម្បីការពារការគេចវេសពីការដាក់ទណ្ឌកម្មការរត់ពន្ធ សកម្មភាពឧក្រិដ្ឋ ការសម្របសម្រួលសកម្មភាពភេរវកម្ម និងការរីកសាយអាវុធប្រល័យលោក (WMD) ដោយផ្តោតលើអ៊ីរ៉ង់ កូរ៉េខាងជើង និង ប្រទេសស៊ីរី” ៕
ដោយ ឈូក បូរ៉ា