ព័ត៌មានអន្តរជាតិ

ចិនដាក់ លក្ខខណ្ឌមួយ សម្រាប់ កោះតៃវ៉ាន់ បើចង់ចូលរួម ជាមួយនឹង WHO

បរទេស៖នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលតៃវ៉ាន់ បានច្រានចោល នូវលក្ខខណ្ឌដ៏សំខាន់មួយរបស់រដ្ឋាភិបាល ក្រុងប៉េកាំង សម្រាប់កោះនេះដើម្បីអាចចូលរួម នៅក្នុងអង្គការសុខភាពពិភពលោកWHO។

ចិនបាននិយាយថា កោះត៉ៃវ៉ាន់ត្រូវតែទទួល យកការពិតថាខ្លួនគឺ ជាផ្នែកមួយនៃប្រទេសចិនមុនពេលកិច្ចប្រជុំរបស់អង្គការ សុខភាពពិភពលោក WHO ត្រូវបានធ្វើឡើងក្នុងកំឡុង ពេលមានជំងឺរាតត្បាតឆ្លងកូវីដ១៩។ ទោះបីជាយ៉ាងណាក្តីកោះតៃវ៉ាន់ ក្នុងនាមជាប្រទេស មិនមែនជាសមាជិកនេះគឺនឹង ដើរតួជាអ្នកអង្កេតការណ៍ ក្នុងកិច្ចប្រជុំនេះ ដោយការតែងតាំងរបស់WHO កន្លងមក។

តៃវ៉ាន់និយាយថាស្ថានភាពរាតត្បាត ដ៏អាក្រក់បានធ្វើឲ្យWHOចាំបាច់ត្រូវតែ ដាក់បញ្ចូលខ្លួនទៅក្នុងដំណើរការនានាដើម្បីដោះស្រាយ បញ្ហារួមខណៈដែលចិននៅតែ ទទួចថាកោះតៃវ៉ាន់ត្រូវតែទទួលយកគោលការណ៍ ចិនតែមួយជាមុនសិន មុននឹងអាចចូលរួម ក្នុងការកិច្ចការងារជាមួយនឹងWHO៕

ប្រែសម្រួល៖ស៊ុនលី

To Top