ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ចេញច្បាប់ដាក់គុក ពលរដ្ឋទាំងឡាយណា ដែល ដុតរូបទង់ជាតិ របស់សហភាពអ៊ឺរ៉ុប EU

បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសុក្រទី១៥ ខែឧសភានេះបានឲ្យដឹងថាប្រទេសអាល្លឺម៉ង់បានធ្វើការប្រកាសជាផ្លូវការហើយថា នឹងដាក់ទោសពលរដ្ឋរបស់ខ្លួនទាំងឡាយដែលហ៊ានដុតទង់ជាតិ របស់សហភាពអ៊ឺរ៉ុប ដែលហៅកាត់ថាEUនោះរហូតដល់៣ឆ្នាំក្នុងគុក។

វាគឺជាសេចក្តីព្រាងច្បាប់ថ្មីដែលទើបតែ បានអនុម័តដោយសភាជាតិកាលពី ថ្ងៃព្រហស្បតិ៍ដោយចែងថាការបំផ្លាស់ទង់ជាតិបរទេសទាំងឡាយ នៅក្នុងប្រទេសអាល្លឺម៉ង់ គឺស្មើទៅនឹងការបំផ្លាញទង់ជាតិរបស់ប្រទេសអាល្លឺម៉ង់ដែរ។

ការតាកតែងច្បាប់ថ្មីនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលក្រុមចលនាដែល មានឈ្មោះថា Social Democrat (SPD) បានត្អូញត្អែរខ្លាំងៗអំពីករណីដែលក្រុមតវ៉ាប្រឆាំង មួយដែលបានដុតបំផ្លាស់ទង់ របស់ប្រទេសអ៊ីស្រាអ៊ែល កាលពីឆ្នាំ២០១៧៕

ប្រែសម្រួល៖ស៊ុនលី

To Top