ព័ត៌មានអន្តរជាតិ

លោក ត្រាំ និយាយថា មិនចង់និយាយ ជាមួយលោក ស៊ី ជីនពីង

បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញនូវការធ្លាក់ ចុះជាខ្លាំងបន្ថែមទៀត នៃចំណងមិត្តភាព របស់លោក ជាមួយនឹងប្រទេសចិន ជុំវិញករណីរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា ដោយលោកមានប្រសាសន៍ថា លោកគ្មានចំណាប់ អារម្មណ៍និយាយជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នោះទេ ក្នុងពេលបច្ចុប្បន្ននេះ ។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox Business Network នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ត្រាំ បានមានប្រសាសន៍ថា លោកមានការខកចិត្តជាខ្លាំង ចំពោះកំហុស របស់ប្រទេសចិន ក្នុងការទប់ស្កាត់ជម្ងឺ និងថា ការផ្ទុះរាតត្បាតឆ្លង បានបង្កឲ្យមានភាពអាប់អួរ ជុំវិញកិច្ចព្រមព្រៀងជំនួញក្នុងខែមករា ជាមួយទីក្រុងប៉េកាំង ដែលលោកកាលពីមុនបានសរសើរ អំពីការសម្រេចបានធំៗនានា។

លោក ត្រាំ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ពួកគេគួរតែមិនឲ្យមានរឿងបែបនេះ កើតមានឡើងនោះទេ ដូច្នេះខ្ញុំបង្កើតកិច្ចព្រមព្រៀងជំនួញដ៏អស្ចារ្យមួយ ហើយក្នុងពេលបច្ចុប្បន្ននេះ ខ្ញុំនិយាយថា នេះមិនមានអារម្មណ៍ដដែលទេចំពោះខ្ញុំ ។ ស្នាមត្រាជិតនឹងស្ងួតទៅហើយ ហើយមេរោគបានលេចខ្លួនចេញមក ។ ហើយវាមិនមានអារម្មណ៍ដដែលនោះទេ ចំពោះខ្ញុំ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top