បរទេស ៖ មន្ត្រីអង់គ្លេសជាន់ខ្ពស់មួយរូប ដែលបានចូលរួមនៅ ក្នុងកិច្ចចរចាគ្នា ជាមួយសហភាពអឹរ៉ុប ស្តីពីកិច្ចព្រមព្រៀង ជំនួញមួយ បាននិយាយប្រាប់អំពី ឱកាសនៃកិច្ចព្រមព្រៀង ដែលកំពុងតែសម្រេច បើទោះជានៅតែមានការខ្វែង គំនិតគ្នាខ្លាំងក៏ដោយ ។
ការខ្វែងគំនិតគ្នានោះ តាមសេចក្តីរាយការណ៍ រួមមានបទប្បញ្ញត្តិស្តីពីអ្វីដែលគេហៅថា ការធ្វើសកម្មភាពជាក់ស្តែង ដែលធានាឲ្យមានការប្រកួតប្រជែងស្មើភាពគ្នា រវាងក្រុមហ៊ុនសហភាពអឺរ៉ុបនិងក្រុមហ៊ុនអង់គ្លេស ក្រោយការធ្វើ Brexit រួច និងសិទ្ធិនៃការធ្វើនេសាទ។
យោងតាមសេចក្តីរាយការណ៍មួយ ពីកាសែត Us News នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីអង់គ្លេសរូបនោះ បាននិយាយយ៉ាងដូច្នេះថា “ខ្ញុំមានសុទិដ្ឋិនិយមថា យើងទាំំងអស់គ្នាពិតជាមានមែន ហើយវាងាយ ដើម្បីឃើញពីរបៀប ដែលយើងអាចធ្វើនូវស្តង់ដារមួយ និងកិច្ចព្រមព្រៀងជំនួញសេរីដ៏ចម្បង បានយ៉ាងឆាប់រហ័ស”៕
ប្រែសម្រួល៖ប៉ាង កុង