ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ច្រានចោល លក្ខខណ្ឌចម្បងៗ របស់ចិនចំពោះ ការចូលរួមអង្គការ សុខភាពពិភពលោក

បរទេស៖រដ្ឋមន្ត្រីក្រសួងសុខាភិបាលតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានច្រានចោលលក្ខខណ្ឌចម្បងរបស់ប្រទេសចិន ដើម្បីឲ្យកោះតៃវ៉ាន់ អាចចួលរួមក្នុងអង្គការសុខភាព ពិភពលោក គឺការទទួលស្គាល់ថា តៃវ៉ាន់គឺជាផ្នែកនៃប្រទេសចិន នៅមុនពេលកិច្ចប្រជុំអង្គការ សុខភាពពិភពលោកត្រូវប្រារព្ធធ្វើឡើង ក្នុងអំឡុងការរាតត្បាត នៃមេរោគកូរ៉ូណា។

ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា គណបក្សអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ដែលជាបក្សកាន់ អំណាចនៅកោះតៃវ៉ាន់ បានបដិសេធមិនព្រមទទួលស្គាល់បែបនោះ មូលដ្ឋាននយោបាយឲ្យមាន ការចូលរួមអង្គការសុខភាពពិភពលោករបស់តៃវ៉ាន់ បានឈប់កើតមាន។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ ដែលមិនមែនជាសមាជិក របស់អង្គការសុខភាពពិភពលោក បានប្រឹងប្រែងដើម្បីបានចូលរួមជាអ្នកអង្កេតការណ៍មួយ នៅក្នុងកិច្ចប្រជុំជាក់ស្តែងនៅសប្ដាហ៍ក្រោយរបស់សន្និបាតអង្គការសុខភាពពិភពលោក ដែលជាអង្គភាពធ្វើការសម្រេចចិត្ត របស់អង្គការសុខភាពពិភពលោក៕ប្រែសម្រួល៖ប៉ាង កុង

To Top