ព័ត៌មានអន្តរជាតិ

ប្រទេសចិន ស្នើឱ្យសហរដ្ឋអាមេរិក “ជួបគ្នាពាក់កណ្តាលផ្លូវ” បន្ទាប់ពីលោក ត្រាំ គំរាមកាត់ផ្តាច់ ចំណងទំនាក់ទំនង

ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃសុក្រ (១៥ ឧសភា) បានទទូចដល់ សហរដ្ឋអាមេរិក ឲ្យ ជួបគ្នាពាក់កណ្តាល និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាតត្បាត វីរុសកូវីដ១៩ បន្ទាប់ពីប្រធានាធិបតី អាមេរិក លោក ដូណាល់ត្រាំ បានគំរាមកាត់ផ្តាច់ទំនាក់ទំនងទ្វេភាគី ជាមួយចិន។

យោងតាមសារព័ត៌មាន The Strait Times ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ទំនាក់ទំនងរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំង ២ នៅលើពិភពលោកបានអន់ថយទៅ ៗ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយភាគីទាំងពីរបានធ្វើពាណិជ្ជកម្មប្រឆាំង នឹងប្រភពដើមនៃវីរុស ដែលបានសម្លាប់មនុស្សជាង ៣០ ម៉ឺននាក់ នៅទូទាំងពិភពលោក។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទ កាសែតមួយថា “ ដើម្បីរក្សាបាននូវការអភិវឌ្ឍន៍ ឥតឈប់ឈរនៃទំនាក់ទំនងចិន – អាមេរិក គឺស្ថិតនៅក្នុងផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជននៅក្នុងប្រទេសទាំងពីរ និងភាពអំណោយផលដល់សន្តិភាព និងស្ថិរភាពពិភពលោក” ។

“បច្ចុប្បន្ននេះចិន និងអាមេរិកគួរតែបន្តពង្រឹង កិច្ចសហប្រតិបត្តិការប្រឆាំងនឹងរោគរាតត្បាត កម្ចាត់ជំងឺរាតត្បាតឱ្យបានឆាប់ ព្យាបាលអ្នកជំងឺនិងស្តារសេដ្ឋកិច្ច និងផលិតកម្មឡើងវិញ ប៉ុន្តែវាទាមទារឱ្យសហរដ្ឋអាមេរិក ជួបជាមួយចិនពាក់កណ្តាល” ។

ការអត្ថាធិប្បាយនេះ បានធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានពង្រឹងវោហារសាស្រ្ត របស់ខ្លួនបន្ថែមទៀត ចំពោះប្រទេសចិន ដោយគំរាមកាត់ផ្តាច់ទំនាក់ ទំនងជាមួយប្រទេសមហាអំណាច ដែលជាគូប្រជែងទាំងស្រុងនេះ ខណៈដែលទំនាក់ទំនងបានចុះខ្សោយ ជាលំដាប់ដោយសារជំងឺរាតត្បាត៕
ប្រែសម្រួលៈ ណៃ តុលា

To Top