សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹង នៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងត្បូង កំពុងពិភាក្សាជាមួយ ប្រទេសចិន នៅពេលដែលត្រូវ ធ្វើមាតុភូមិនិវត្តន៍ នូវសំណល់កងទ័ពចិន ដែលត្រូវបានសម្លាប់ ក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ដែលព្រឹត្តិការណ៍រៀបចំ ធ្វើមាតុភូមិនិវត្តន៍ ដែលត្រូវបានគ្រោងទុក នៅនិទាឃរដូវនេះ ត្រូវបានលុបចោល ដោយសារជំងឺកូវីដ-១៩។
នៅឆ្នាំ២០១៤ ទីក្រុងសេអ៊ូល បានសន្យាថានឹងបញ្ជូន នៅសំណល់ទាហានចិន ដែលបានពលី ទៅស្រុកកំណើតរបស់ពួកគេ ក្នុងកាយវិការជានិមិត្តរូប នៃមិត្តភាព ហើយចាប់តាំងពីពេលនោះមក ខ្លួនបានធ្វើមាតុភូមិនិវត្តន៍ ចំនួន ៥៩៩ ឈុតរួមទាំង ១០ឈុត កាលពីឆ្នាំមុនផង។
មន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា “ព្រឹត្តិការណ៍នៅឆ្នាំនេះ ក៏ត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅខែមីនា ឬមេសា ដូចគ្នានឹងភាគីទាំងពីរ បានធ្វើជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០១៩ ប៉ុន្តែវាត្រូវបានលុបចោល ដោយសារជំងឺនេះ៕
ដោយ៖ ឈូក បូរ៉ា