ព័ត៌មានអន្តរជាតិ

កូរ៉េ ចិន ជប៉ុន ព្រមព្រៀងសហការ ប្រយុទ្ធប្រឆាំង និងបង្កើតវ៉ាក់សាំង​ ជំងឺកូវីដ-១៩

សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន បានឯកភាពគ្នាកាលពីថ្ងៃសុក្រ ដើម្បីសហការក្នុងការ ប្រយុទ្ធប្រឆាំងនឹងវីរុស និងបង្កើតវ៉ាក់សាំង ជំងឺកូវីដ-១៩ នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ពួកគេ ចាប់តាំងពីជំងឺនេះ បានលេចចេញមក នៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន។

យោងតាមក្រសួងសុខាភិបាល ទីក្រុងសេអ៊ូលបានឱ្យដឹងថា ការប្រាស្រ័យទាក់ទងគ្នា រវាងត្រីភាគីពាក់ព័ន្ធ នឹងភាគីកូរ៉េខាងត្បូង Park Neung-hoo, Ma Xiaowei របស់ប្រទេសចិននិង Kato Katsunobu របស់ប្រទេសជប៉ុន ក៏ដូចជាលោក Takeshi Kasai ប្រធានអង្គការសុខភាពពិភពលោក នៅប៉ាស៊ីហ្វិកខាងលិច។

រដ្ឋមន្រ្តីទាំង៣ បានព្រមព្រៀងផ្លាស់ប្តូរព័ត៌មានគ្លីនិក និងរោគរាតត្បាត នៅលើជំងឺកូវីដ-១៩ និងចែករំលែកទិន្នន័យ របស់ពួកគេ ស្តីពីការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលវីរុសនេះ៕
ដោយ ឈូក បូរ៉ា

To Top