វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានប្រកាសថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានតែងតាំងមេបញ្ជាការរង នៃកងកម្លាំងសហរដ្ឋអាមេរិក ប្រចាំប្រទេសកូរ៉េ USFK ឱ្យធ្វើជាមេបញ្ជាការកងទ័ព អាកាសអាមេរិក ប៉ាស៊ីហ្វិក ដែលមានឋានៈឧត្តមសេនីយ៍ផ្កាយ៤។
ឧត្តមសេនីយឯក Kenneth S. Wilsbach ត្រូវបានតែងតាំងជានាយឧត្តមសេនីយ៍ និងត្រូវបានតែងតាំង ជាមេបញ្ជាការកងទ័ពអាកាសប៉ាស៊ីហ្វិក ក៏ដូចជាមេបញ្ជាការ ផ្នែកអាកាសនៃបញ្ជាការដ្ឋានអាមេរិកឥណ្ឌូ – ប៉ាស៊ីហ្វិក នៅបញ្ជាការដ្ឋានរួមគ្នា Pearl Harbor-Hickam រដ្ឋហាវៃ។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីការតែងតាំង លោកឧត្តមសេនីយ៍ឯក Scott L. Pleus ជាមេបញ្ជាការរងកងទ័ពជើងទឹក សហរដ្ឋអាមេរិក ដោយមានឋានៈជាឧត្តមសេនីយ៍ឯក៕
ដោយ ឈូក បូរ៉ា