ព័ត៌មានអន្តរជាតិ

ថៃ យកប្រទេសកូរ៉េខាងត្បូង ចិន ហុងកុង និងម៉ាកាវ ចេញពីតំបន់ឆ្លងជំងឺ

បរទេស៖ ប្រទេសថៃ បានសំរេចដក ប្រទេសកូរ៉េខាងត្បូង ក៏ដូចជាប្រទេសចិន ដែនដីហុងកុង និងម៉ាកាវ ចេញពីបញ្ជីតំបន់ដែលមានជំងឺឆ្លង សម្រាប់ជំងឺ Covid-19 ខណៈដែលប្រទេសនេះបន្ធូរបន្ថយ វិធានការបន្ថែមទៀត ប្រឆាំងនឹងការផ្ទុះឡើង ដោយអនុញ្ញាត ឱ្យអាជីវកម្មបន្ថែមទៀត រួមទាំងផ្សារលក់ទំនិញនានា បើកដំណើរការឡើងវិញ នៅថ្ងៃអាទិត្យនេះ។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា បំរាមគោចរក៏នឹងចាប់ផ្តើមមួយម៉ោងក្រោយមក និងដំណើរការចាប់ពីម៉ោង ១១ យប់ដល់ ៤ ព្រឹក។

ប្រទេសចិន និងកូរ៉េខាងត្បូង បានស្ថិតនៅក្នុងបញ្ជីក្រសួងសុខាភិបាល សាធារណៈ ចាប់តាំងពីថ្ងៃទី ៦ ខែមីនា នៅពេលដែលស្ថានភាព នៅតែមានការប្រែប្រួលខ្លាំង មុនពេលនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូ ប្រកាសអាសន្ន។ អ្នកដំណើរ ដែលមកពីប្រទេស ក្នុងបញ្ជីត្រូវឆ្លងកាត់ការ ដាក់ឲ្យ រដ្ឋរយៈពេល ១៤ ថ្ងៃ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul បាននិយាយ កាលពីថ្ងៃសុក្រថា ជាមួយនឹងវីរុសនេះ ត្រូវបានគេរាយការណ៍ថា មានការទប់ស្កាត់ បានយ៉ាងល្អ នៅក្នុងប្រទេសទាំងពីរ “យើងបានយល់ព្រមចេញ សេចក្តីប្រកាសថ្មីមួយ ដើម្បីលុបឈ្មោះ ពួកគេចេញ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top