ព័ត៌មានអន្តរជាតិ

ជប៉ុន ចូលរួមអំពាវនាវ ឲ្យមានការសើប​ អង្កេតលើ WHO ចំពោះការឆ្លេីយតប លេីជំងឺកូវីដ-១៩

តូក្យូ៖ លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន នឹងអំពាវនាវ ឱ្យមានការស៊ើបអង្កេត លើការឆ្លើយតបដំបូង របស់អង្គការ​ សុខភាពពិភពលោក ចំពោះការរាតត្បាតវីរុសនេះ។

នៅលើកម្មវិធីអ៊ីនធឺណិត លោកនាយករដ្ឋមន្រ្តី អាបេ បានលើកឡើងថា “ជាមួយសហភាពអ៊ឺរ៉ុប ជប៉ុន នឹងស្នើឱ្យមានការផ្ទៀងផ្ទាត់​ ត្រឹមត្រូវឯករាជ្យ និងគ្រប់ជ្រុងជ្រោយ”។

លោកបានបន្ដថា សំណើនេះនឹងត្រូវធ្វើឡើង នៅក្នុងមហាសន្និបាត របស់អង្គការសុខភាពពិភពលោក ដែលនឹងចាប់ផ្តើម នៅថ្ងៃច័ន្ទខាងមុខនេះ។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Toshimitsu Motegi ក៏បានឲ្យដឹងកាល ពីថ្ងៃសុក្រផងដែរថា ប្រទេសជប៉ុន កំពុងចូលរួមក្នុងការអំពាវនាវ ឱ្យមានការស៊ើបអង្កេតបែបនេះ ហើយការស៊ើបអង្កេត គួរតែត្រូវបានធ្វើឡើង ដោយស្ថាប័នឯករាជ្យ៕
ដោយ៖ ឈូក បូរ៉ា

To Top