បរទេស៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងបំបាំងកាយ ដ៏ទំនើបរបស់សហរដ្ឋអាមេរិក F-22 Raptor បានគ្រោះថ្នាក់ធ្លាក់ នៅមូលដ្ឋានកងទ័ពអាកាស Eglin នៅថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្តែពីឡុត បានលោតចេញ បានដោយសុវត្ថិភាព។
ហេតុការណ៍ធ្លាក់យន្តហោះ ចម្បាំងដ៏ទំនើបនេះ បានកើតមានឡើង នៅចម្ងាយប្រហែល ១២ម៉ាយ នៅភាគឦសាន នៃមូលដ្ឋានកងទ័ពអាកាស Eglin ក្នុងខណៈកំពុងតេស្តសាកល្បង និងហ្វឹកហាត់ធ្វើការហោះហើរ តាមប្រក្រតីធម្មតា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនៅមូលដ្ឋានទ័ពអាកាសនោះ បាននិយាយប្រាប់ថា ពីឡុតបានលោតចេញ ពីយន្តហោះនោះ បានដោយសុវត្ថិភាព ហើយត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ Medical Group នៅមូលដ្ឋានទ័ពអាកាស ដើម្បីធ្វើការវាយតម្លៃ និងពិនិត្យមើលសុខភាព៕
ប្រែសម្រួល៖ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/05/18-4-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)