ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទំាសង្គម បានឲ្យដឹងកាលពីថ្ងៃសុក្រថា អ្នកជំងឺផ្សេងទៀត ចំនួន៣៤៨នាក់ ដោយសារជំងឺកូវីដ១៩ នៅអង់គ្លេស បានស្លាប់ កាលពីរសៀលថ្ងៃព្រហស្បតិ៍ នាំឲ្យតួលេខនៃអ្នកស្លាប់ សរុបកើនឡើង ដល់៣៣.៩៩៨នាក់ ។
តួលេខទាំងនេះ ក្នុងនោះរាប់បញ្ចូលទាំង អ្នកស្លាប់ នៅតាមមន្ទីរពេទ្យនានា តាមមណ្ឌលសុខភាព និងតាមសហគមន៍សុខភាព នានា ។
ក្រសួងបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រ មានរកឃើញថា មានផលវិជ្ជមាន នៃវីរុសកូរ៉ូណា ចំនួន២៣៦.៧១១នាក់ ។
ការិយាល័យស្ថិតិជាតិ (ONS) បានប្រកាសកាលពីថ្ងៃសុក្រថា ជាង១/៤នៃអ្នកស្រុក នៅតាមមណ្ឌលថែទាំសុខភាព ដែលបានស្លាប់ នៅអង់គ្លេស និងWales ដោយសារ ជំងឺកូវីដ១៩គិតចាប់ពី មានការឆ្លងរាលដាល វីរុសកូរ៉ូណា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា