ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី៖ ជប៉ុន គប្បីត្រៀមរយៈពេលវែង ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លង ជំងឺកូវីដ១៩

តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ថា លោក ស៊ីនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រី ជប៉ុន បានថ្លែងកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន គប្បីត្រៀមរយៈពេលវែងមួយ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលវីរុស កូរ៉ូណា និងបានធ្វើការព្រមានថា វីរុសនៅតែមានគំរាមកំហែង ហើយវិធានការ ការពារគួរតែរក្សា ឲ្យនៅដដែលសិន ។

មេដឹកនាំជប៉ុន បានថ្លែងថា ទោះបីជា ការប្រកាសរដ្ឋស្ថិត ក្នុងគ្រាអាសន្ន ត្រូវបានដកចេញនៅ តាមបណ្តាខេត្តភាគច្រើនក្តី ក៏វីរុស នៅតែមានការគំរាមកំហែង នៅឡើយរហូតទាល់តែមានការផលិតវ៉ាក់សាំង ហើយពលរដ្ឋ គប្បីត្រៀមរយៈពេលវែងសម្រាប់ ការងើបឡើងវិញ របស់វីរុសនាពេលខាងមុខ និងអាចធ្វើទៅបានក្នុង រយៈពេលវែងមួយ ក្នុងការប្រយុទ្ធប្រឆាំង បន្តទៅទៀត ។

ការកត់សម្គាល់របស់លោក អាបេ បានធ្វើឡើងនៅឯកិច្ចប្រជុំមួយ នៅសភាជាន់ខ្ពស់ ដែលបានធ្វើឡើង មួយថ្ងៃ ក្រោយពីរដ្ឋាភិបាល កណ្តាលបានដកចេញ ការដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន នៅទូទាំងប្រទេស សម្រាប់ខេត្តចំនួន៣៩ ក្នុងចំណោម ៤៧ខេត្ត ទន្ទឹមនឹងនេះដែរ ក៏បានបន្ធូរបន្ថយការរឹតត្បិតនានា សម្រាប់ខេត្តដែលនៅសេសសល់ ចំនួន៨ទៀត ក្នុងនោះរួមមាន ក្រុងតូក្យូ និងអូសាកា នឹងនៅបន្តធ្វើការសម្រេចចិត្ត នៅសប្តាហ៍ក្រោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top