ព័ត៌មានអន្តរជាតិ

អាហ្វ្រិកខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងខ្ពស់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ

ខេបថោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ថា លោក Zweli Mkhize រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានថ្លែងថា ប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានគេកត់ត្រាកាលពីថ្ងៃសុក្រ មានអ្នកឆ្លងដោយជំងឺកូវីដ១៩ ចំនួន៧៨៥នាក់ ដែលជាតួលេខខ្ពស់បំផុត ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ គិតចាប់តាំងពីប្រទេសនេះ ត្រូវបានគេរាយការណ៍ នៃករណីឆ្លងដំបូងរបស់ខ្លួនកាលពីដើមខែមីនា ។

យោងតាមព័ត៌មានថ្មីៗប្រចាំថ្ងៃរបស់គាត់ បានបញ្ជាក់ថា ចំនួនសរុប នៃអ្នកឆ្លងជំងឺកូវីដ១៩នៅអាហ្វ្រិកខាងត្បូង បានកើនឡើង ដល់១៣.៥២៤នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់បន្ថែមទៀតចំនួន៩នាក់ នាំឲ្យអ្នកស្លាប់សរុបកើន ឡើងដល់២៤៧នាក់ ។

គាត់បានបញ្ជាក់ថា “យើងបានដឹងថា យ៉ាងណាមិញ ចំនួនជាសះស្បើយពីជំងឺបានកើនឡើង ដោយតួលេខថេរត្រឹម ៦.០៨៣នាក់” ។

លោករដ្ឋមន្ត្រី បានថ្លែងថា មកដល់ត្រឹមថ្ងៃនេះ អ្នកធ្វើតេស្តចំនួន៤២១.៥៥៥នាក់ បានដាក់ឲ្យមកធ្វើតេស្ត ជាមួយគ្នានេះដែរ ១៨.៥៣៧នាក់បានធ្វើរួចរាល់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top