Covid-19

អ៊ីតាលី មានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ កើនដល់ ៣១.០០០នាក់

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ថា តួលេខថ្មីៗកាលពីថ្ងៃសៅរ៍ បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានអ្នកស្លាប់ថ្មីដោយជំងឺកូវីដ១៩ ចំនួន ១៥៣នាក់ ដែលត្រូវបានចុះក្នុងបញ្ជី នៅក្នុងប្រទសអ៊ីតាលី ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅក្នុងប្រទេសនេះកើនឡើងដល់ ៣១.៧៦៣នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺ ២២៤.៧៦០នាក់ ។

នាយកដ្ឋានការពារជនស៊ីវិល បានឲ្យដឹងថា ចំនួនអ្នកជាសះស្បើយបានកើនឡើងដល់ ១២២.៨១០នាក់ ដោយបានកើនឡើងចំនួន ២.៦០៥នាក់ ធៀបនឹងថ្ងៃសុក្រ។ នៅទូទាំងប្រទេស អ្នកឆ្លងជំងឺធ្ងន់ធ្ងរបំផុតបានធ្លាក់ចុះ ១.៨៨៣នាក់ ។

នៅមានពលរដ្ឋចំនួន ៥៩.០១២នាក់ ឬស្មើនឹង ៨៤ភាគរយ ដែលបានធ្វើតេស្តមានផលជាវិជ្ជមាន ហើយត្រូវបានដាក់ឲ្យនៅ ដាច់ដោយឡែកពីគ្នានៅតាមផ្ទះ ដោយមិនទាន់ឬមានរោគសញ្ញា ធ្ងន់ធ្ងរនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top