ព័ត៌មានអន្តរជាតិ

មេដឹកនាំជាន់ខ្ពស់ អ៊ីរ៉ង់និយាយថា ជនជាតិអាមេរិក នឹងត្រូវបណ្ដេញចេញពី អ៊ីរ៉ាក់និងស៊ីរី

បរទេស ៖ នៅក្នុងដំណើរបង្កើតជាថ្មី នូវការទាមទារ របស់ប្រទេសអ៊ីរ៉ង់ ឲ្យកងទ័ពអាមេរិក ដកចេញពីតំបន់មជ្ឈិមបូព៌ានោះ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយនៅថ្ងៃអាទិត្យថា អាមេរិកនឹងត្រូវបណ្ដេញ ចេញពីប្រទេសអ៊ីរ៉ាក់និងស៊ីរី ។

យោងទៅតាមសុន្ទរកថាមួយ ថ្លែងទៅកាន់ក្រុមនិស្សិត ផ្សាយចេញនៅលើគេហទំព័រផ្ទាល់ របស់លោកនោះ លោក Ayatollah Ali Khamenei បានមានប្រសាសន៍ថា ទង្វើរបស់អាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងស៊ីរី បាននាំពួកគេឲ្យទទួលរងការស្អប់ខ្ពើម ហើយអាមេរិក នឹងត្រូវមិនបណ្ដេញចេញ មិនឲ្យនៅលើទឹកដីអ៊ីរ៉ាក់ និងស៊ីរីនោះទេ ។

គួរបញ្ជាក់ថា កាលពីខែមុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា លោកបានណែនាំកងទ័ពជើងទឹក សហរដ្ឋអាមេរិក ឲ្យបាញ់នាវាអ៊ីរ៉ង់ណាមួយ ដែលបៀតបៀនខ្លួននៅលើដែនសមុទ្រ ប៉ុន្តែក្រោយមកបាននិយាយថា លោកនឹងមិនផ្លាស់ប្តូរច្បាប់ ចូលរួមរបស់យោធានោះទេ ។
ប្រែសម្រួល៖ប៉ាង កុង

To Top