ព័ត៌មានអន្តរជាតិ

ក្នុង១ថ្ងៃ ក្រុងញ៉ូវយ៉ក អាចធ្វើតេស្ត រកវីរុសកូរ៉ូណា ដល់ទៅ៤ម៉ឺននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ថា ក្នុង១ថ្ងៃ នៅក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក អាចធ្វើតេស្តរ កមើលវីរុសកូរ៉ូណា មានរហូតដល់ ៤០.០០០នាក់ ។

កាលពីថ្ងៃទី១៧ ខែឧសភា ម្សិលមិញនេះ លោក Andrew Cuomo អភិបាលក្រុងញ៉ូវយ៉ក បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានប្រចំាថ្ងៃ ស្តីអំពីស្ថានភាព ជំងឺកូវីដ១៩នៅ អាល់បានី ក្រុងញ៉ូវយ៉ក ។

លោក Cuomo បានប្រកាស កាលពីថ្ងៃអាទិត្យថា ក្រុងញ៉ូវយ៉ក បានអាចមានសមត្ថភាព ធ្វើតេស្តរកមើលវវីរុសកូរ៉ូណា រហូតដល់៤០.០០០នាក់ ក្នុង១ថ្ងៃ ។
ក្នុងនោះដែរ លោកក៏បានលើកទឹកចិត្ត ដល់អ្នកក្រុងញ៉ូវយ៉ក ឲ្យចូលរួមធ្វើតេស្ត រកវីរុសបង្កជំងឺកូវីដ១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top