Covid-19

អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើងជាង ៤,៧លាននាក់, នៅអាមេរិក មានអ្នកឆ្លងជាងច្រើនជាងគេ

ញូយ៉ក៖ ករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៧ លាននាក់ គិតត្រឹមថ្ងៃអាទិត្យ ពោលគឺឈានដល់ចំនួន ៤.៧០៨.៤១៥នាក់ ។ នេះបើយោងតាមទិន្នន័យ​ ដែលបានចងក្រងដោយមជ្ឈមណ្ឌល ប្រព័ន្ធវិទ្យាសាស្ត្រនិងវិស្វកម្ម (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ទិន្នន័យបានបង្ហាញថា ក្រៅពីអ្នកឆ្លងទាំងជាង ៤,៧លាននាក់ហើយ ក៏មានមនុស្សសរុប ៣១៤.៩៥០ នាក់នៅទូទាំងពិភពលោក បានស្លាប់ដោយសារជំងឺនេះដែរ។

សហរដ្ឋអាមេរិកទទួលរង ផលប៉ះពាល់ខ្លាំងបំផុតពី ជំងឺរាតត្បាតដែលមានអ្នកឆ្លង ១.៤៨៦.៣៧៥ ករណីនិងចំនួនអ្នកស្លាប់មានចំនួន ៨៩.៥៤៩ នាក់។ យោងតាមទិន្នន័យរបស់ CSSE ៕

ប្រែសម្រួលៈ ណៃ តុលា

To Top