ព័ត៌មានអន្តរជាតិ

រុស្ស៊ី មានអ្នកឆ្លង ជំងឺកូវីដ១៩កើនឡើង ដល់២៩០.០០០នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹងវីរុសកូរ៉ូណា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ី ត្រូវបានគេបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨.៩២៦នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ហើយចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២៩០.៦៧៨នាក់ ។

ទិន្នន័យរបស់មជ្ឈមណ្ឌលបានបង្ហាញថា តែមួយថ្ងៃប៉ុណ្ណោះការកើននៃអ្នកឆ្លងជំងឺបានថយចុះនៅក្រោម១០.០០០នាក់ សម្រាប់រយៈពេល៣ថ្ងៃជាប់គ្នា ។

នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងពី៩១ដល់ ២.៧២២នាក់ ទន្ទឹមនឹងនេះដែរ ពលរដ្ឋ៧០.២០៩នាក់ នាពេលឥឡូវនេះ បានជាសះស្បើយពីជំងឺ ក្នុងនោះរាប់ បញ្ចូលទាំងអ្នកជំងឺចំនួន២.៨៣៦នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា ពលរដ្ឋជាង៧,១លាននាក់ បានធ្វើតេស្តរកមេរោគបង្កជំងឺកូវីដ១៩នៅទូទាំងប្រទេស ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top