Covid-19

វៀតណាម បើកទ្វារទេសចរណ៍ សម្រាប់តំបន់Ha Long Bay

បរទេស៖ នៅសប្តាហ៍នេះពលរដ្ឋវៀតណាម ត្រូវបានគេមើលឃើញថា ចាប់ផ្តើមប្រមូលផ្តុំគ្នានៅត្រង់តំបន់ ដ៏ទាក់ទាញផ្នែកទេសចរណ៍ Ha Long Bay តាំងតែពីថ្ងៃសៅរ៍ ក្រោយពេលដែលរដ្ឋាភិបាល នៃប្រទេសបានប្រកាសអនុញ្ញាតិ ឲ្យមានចរាចរទេសចរណ៍ ក្នុងស្រុកឡើងវិញ។

មនុស្សរាប់រយនាក់ ត្រូវបានគេមើលឃើញថា កំពុងឈររង់ចាំទទួលនៅក្បែរផែទូកទេសចរណ៍ដើម្បី ធ្វើដំណើរទស្សនាកន្លែង ដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីរបស់បេតិកភណ្ឌយូណេស្កូមួយនេះ ប៉ុន្តែទោះបីជាយ៉ាងណាពួកគេ នៅតែត្រូវចាំបាច់អនុវត្តសកម្មភាពរបស់ខ្លួន ដោយមានបទដ្ឋាន គម្លាតសុវត្ថិភាពដដែល។

គួរឲ្យដឹងដែរថា ប្រទេសវៀតណាម បានធ្វើការឆ្លើយតបយ៉ាងរហ័ស ទៅនឹងការរីករាលដាលនៃកូវីដ១៩ ហើយរហូតមកដល់ពេល ការឆ្លងរាលដាលមានប្រមាណជា ៣១៨ នាក់ជាមួយនឹងការស្លាប់ មិនមានបើទោះបីខ្លួនមាន ព្រំដែនដ៏វែង ជាប់ ជាមួយប្រទេសចិនក៏ដោយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top