ព័ត៌មានអន្តរជាតិ

ប្រ៊ុយណេ​ មិនមានករណីថ្មី កូវីដ១៩ ជាប់គ្នា១១ថ្ងៃ

បរទេស ៖ នៅថ្ងៃចន្ទទី១៨ ខែឧសភានេះ ស៊ិនហួ បានចេញផ្សាយថា អស់រយៈពេល ១១ថ្ងៃមកហើយ ដែលប្រទេសប្រ៊ុយណេ មិនមានករណីឆ្លងថ្មីអំពីកូវីដ១៩ឡើយ ដែលមានន័យថា តួលេខចាស់១៤១នាក់ គឺស្ថិតនៅក្នុងចំនួនដដែល។

យោងតាមក្រសួង សុខាភិបាល របស់ប្រទេសប្រ៊ុយណេ ក៏បានបញ្ជាក់ដែរថា មិនមានករណី នៃការជាសះស្បើយឡើងវិញទេ កាលពីថ្ងៃចន្ទនេះ ដោយរក្សាចំនួនសរុប នៃករណី ដែលបានជាសះស្បើយ នៅត្រឹម ១៣៦នាក់ផងដែរ ។ ដោយឡែកអ្នកដែលនៅសេសសល់ កំពុងត្រូវបានព្យាបាល នៅឯមជ្ឈមណ្ឌលជាតិ មានចំនួន ៤នាក់ទៀតនៅឡើយ ។

ក្នុងនោះចំណោម៤នាក់ មាន២នាក់មានស្ថានភាពធ្ងន់ធ្ងរ ហើយលើសពីនេះ ជាក់ស្តែងប្រទេសប្រ៊ុយណេ ក៏ត្រូវបានគេដឹងដែរថា មានករណីបាត់បង់ជីវិត ដោយសារកូវីដ១៩នេះ ចំនួន១នាក់ផងដែរ នាពេលកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top