ព័ត៌មានអន្តរជាតិ

ចរាចរណ៍នៅថៃ វិលត្រឡប់មកសភាព ស្ទះដូចដើមវិញ ក្រោយរដ្ឋាភិបាល បន្ធូរបន្ថយការរឹតបន្តឹងវីរុស ខណៈអ្នកឆ្លង មេរោគមាន ជាង ៣.០០០នាក់

បរទេស៖ រថយន្តធុនតូច រថយន្តដឹកទំនិញ និងម៉ូតូ បានសម្រុកមកកាន់ ដងផ្លូវច្រើននៅថ្ងៃច័ន្ទនេះ ដោយបានវិលត្រឡប់ នៃការរាំងស្ទះ របស់រាជធានីថៃ នៅពេលដែលអ្នកដំណើរ ធ្វើដំណើរត្រឡប់ទៅធ្វើការ នៅដំណាក់កាលទី ២ នៃការបន្ធូរបន្ថយ លើការរឹតបន្តឹងវីរុស ដើម្បីធ្វើឱ្យ សេដ្ឋកិច្ចមានដំណើរការឡើងវិញ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ខណៈដែលការកកស្ទះបានកើនឡើង នៅតាមដងផ្លូវ ក្នុងទីក្រុងបាងកក អ្នកដំណើរបានធ្វើដំណើរ ទៅកាន់ចំណតឡានក្រុង ភាគខាងជើងរបស់ខ្លួន ដើម្បីធ្វើដំណើរទៅកាន់ខេត្ត ជាលើកដំបូងចាប់តាំងពីខែមីនា ដែលភាគច្រើនអង្គុយ នៅក្បែរកៅអីទំនេរ ស្របតាមអ្វីដែលជាគម្លាតសង្គម ។

សូមជម្រាបថា ប្រទេសថៃ បានរាយការណ៍ពីការឆ្លងមេរោគថ្មីកូវីដ១៩ចំនួន ៣ ករណីថែមទៀត នៅថ្ងៃច័ន្ទ ទី១៨ឧសភា ដែលនាំឱ្យអ្នកឆ្លង ក្នុងប្រទេសនេះសរុបចំនួន ៣.០៣១នាក់ ចាប់តាំងពីខែមករាមក និងមានអ្នកស្លាប់ ចំនួន ៥៦ នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top