ព័ត៌មានអន្តរជាតិ

តៃវ៉ាន់និយាយថា មិនទទួលបានការអញ្ជើញ ឲ្យចូលរួមការប្រជុំ អង្គការសុខភាពពិភពលោក

បរទេស៖ បើទោះជាមាន ការប្រឹងប្រែងយ៉ាងខ្លំាងក្លាក៏ដោយ ក៏កោះតៃវ៉ាន់ មិនបានទទួលការអញ្ជើញ​ឲ្យចូលរួមកិច្ចប្រជុំ របស់អង្គការសុខភាពពិភពលោក នាសប្ដាហ៍នោះទេ ដោយសារតែមានសម្ពាធ ពីប្រទេសចិន និងបានព្រមព្រៀងគ្នា ទុកបញ្ហានេះដោះស្រាយ រហូតដល់ចុងឆ្នាំនេះ នេះបើយោងតាមសម្តី រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ និយាយនៅថ្ងៃចន្ទនេះ។

ការសម្រេចចិត្តបែបនេះ បានធ្វើឲ្យមានថ្កោលទោស រិះគន់ពីសំណាក់សហរដ្ឋអាមេរិក ដែលកំពុងតែរិះគន់ប្រទេសចិន ពីបទលាក់បាំងមេរោគកូរ៉ូណា ពេលផ្ទុះឡើងជាលើកដំបូង និងពីបទបដិសេធ មិនចែករំលែកទិន្នន័យ ស្តីពីមេរោគ ឲ្យពិភពលោកបានដឹង។

គួរបញ្ជាក់ថា តៃវ៉ាន់បាននិយាយថា ខ្លួនចង់ចែករំលែងបទពិសោធន៍ ជោគជ័របស់ខ្លួន ចំពោះការប្រយុទ្ធនឹងមេរោគកូរ៉ូណា ដោយលើកោះនេះ មានករណីឆ្លងចំនួន៤៤០ករណី និងមានមនុស្សតែ ៧នាក់ប៉ុណ្ណោះ បានស្លាប់បាត់បង់ជីវិត ដោយសារតែមានការទប់ស្កាត់ និងការពារជាមុនបានទាន់ពេល៕ ប្រែសម្រួល៖ប៉ាង កុង

To Top