ព័ត៌មានអន្តរជាតិ

ក្រុងម៉ុមបៃ របស់ប្រទេសឥណ្ឌា ក្លាយជាទីក្រុងដំំបូង បង្អស់ដែលមានអ្នកឆ្លងជំងឺកូវីដ១៩លើស ពី២ម៉ឺននាក់

ម៉ុមបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ឆ្នាំ២០២០ថា ក្រុងម៉ុមបៃបានក្លាយ ជាទីក្រុងដំបូងបំផុត របស់ប្រទេសឥណ្ឌា ដែលមានអ្នកឆ្លងជំងឺកូវីដ១៩លើស ពី២០.០០០នាក់ បន្ទាប់ពីមានអ្នកជំងឺបន្ថែមទៀតដែលមានផលវិជ្ជមាននៅថ្ងៃចន្ទចំនួន១១៨៥នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុបក្នុងទីក្រុងនេះកើនដល់២១.១៥២នាក់ ។ តួលេខផ្លូវការចុងក្រោយចេញ ដោយក្រុមអាជ្ញាធរ បានឲ្យដឹងដូច្នេះ ។
នៅក្នុងសេចក្តីប្រកាស ចេញដោយសារជីវកម្ម BrihanMumbai បានឲ្យដឹងថា នេះជាថ្ងៃទី២ហើយដែលរដ្ឋធានី ហិរញ្ញវត្ថុរបស់ឥណ្ឌា មួយនេះត្រូវបានគេរាយការណ៍ មកថា មានអ្នកឆ្លងជំងឺជាង១ពាន់ នាក់ក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីត្រូវបានគេរាយការណ៍ថា មានករណីឆ្លងចំនួន ១.៥៧១នាក់កាលពីថ្ងៃអាទិត្យ ។

ទីក្រុងនេះត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ចំនួន២៣នាក់ គិតត្រឹមថ្ងៃចន្ទ ដែលនាំឲ្យតួលេខអ្នកស្លាប់ សរុបកើនដល់៧៥៧នាក់៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top