វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានការកែទម្រង់ អ្វីដែលខ្លួនគិតថា ជាអង្គការសុខភាពពិភពលោក ដែលផ្តោតលើប្រទេសចិន ដោយចោទប្រកាន់ទីភ្នាក់ងាររបស់អង្គការ សហប្រជាជាតិថា បានចុះចាញ់នឹងសម្ពាធ របស់ទីក្រុងប៉េកាំង ក្នុងការរារាំងកោះតៃវ៉ាន់មិនឱ្យចូលរួម ក្នុងនាមជាអ្នកសង្កេតការណ៍ នៃកិច្ចប្រជុំធ្វើការសម្រេចចិត្តរបស់អង្គការ សុខភាពពិភពលោក។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាមនុស្សអាមេរិកលោក Alex បានលេីកឡេីងថា “យើងត្រូវតែនិយាយ ដោយស្មោះត្រង់អំពីមូលហេតុ ចម្បងមួយដែលការផ្ទុះឡើងនេះមិនអាចគ្រប់គ្រងបាន។ អង្គការនេះបរាជ័យក្នុងការ ទទួលបានព័ត៌មានដែលពិភពលោកត្រូវការហើយការបរាជ័យនេះ បានធ្វើឱ្យមនុស្ស ជាច្រើនបាត់បង់ជីវិត” ។
រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ត្រាំបានរិះគន់អង្គការ សុខភាពពិភពលោក (WHO) ដែលបានជំរុញឱ្យមានព័ត៌មាន មិនពិតរបស់ចិន អំពីវីរុសដូចជាតាមរយៈការបញ្ជូនពាក្យបណ្តឹងរបស់ចិន កាលពីខែមករា ថាគ្មានការឆ្លងពីមនុស្ស ទៅមនុស្សទេ។
ខ្លួនក៏បានប្រកាសកាល ពីខែមេសា បញ្ឈប់ការផ្តល់ថវិការបស់សហរដ្ឋអាមេរិក សម្រាប់អង្គការសុខភាពពិភពលោក ខណៈការស៊ើបអង្កេត កំពុងដំណើរការទាក់ទងនឹងតួនាទីរបស់អង្គការនេះ៕ ដោយ ឈូក បូរ៉ា