Covid-19

អាហ្វ្រិកខាងត្បូង មានអ្នកស្លាប់ថ្មី​ ២២នាក់ទៀត ហើយដោយវីរុសកូរ៉ូណា

ខេបថោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទ ប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺថ្មីចំនួន ៩១៨នាក់ និងមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ថ្មីចំនួន ២២នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុប ១៦.៤៣៣នាក់ និងស្លាប់កើនដល់ ២៨៦នាក់ ។

លោក Zweli Mkhize រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងនៅក្នុង សេចក្តីរាយការណ៍ប្រចំាថ្ងៃថា នៅខេត្ត Western Cape ជាខេត្តដែលស្ថិតចំកណ្តាល នៃការឆ្លងរាលដាលជំងឺ នៅក្នុងប្រទេសដែលមាន ចំនួន១០.០៣៥នាក់ និងមានអ្នកស្លាប់ចំនួន ១៦៦នាក់ ។ គាត់បាននិយាយទៀតថា ចំនួនអ្នកជាសះស្បើយពីជំងឺសរុប របស់ប្រទេសគិតត្រឹមថ្ងៃនេះមានចំនួន ៧.២៩៨នាក់ ។

លោក Mkhize បានលើកឡើងថា ទោះបីជាការឆ្លងរាលដាលវីរុសកូរ៉ូណា នៅតែបន្តកើតឡើងខ្លាំងក្តី ប្រទេសអាហ្វ្រិកខាងត្បូង កំពុងតែត្រៀមខ្លួនដើម្បីបន្ធូរបន្ថយ ការរឹតត្បិតបិទប្រទេសដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top